ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកំពង់ស្ពឺ។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
- របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល



























