វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីពាក់ព័ន្ធនឹង Modern Contraceptive counseling for pharmacists

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី។

ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះពាក់ព័ន្ធនឹង Modern Contraceptive counseling for pharmacists.
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានផ្ដល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកាគណៈឱសថការីកម្ពុជាដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១. ត្រូវបន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការីក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ត្រូវលក់ ឬផ្ដល់ឱសថទៅតាមវេជ្ជបញ្ជា ជាពិសេសឱសថAntiobiotic និងឱសថដែលត្រូវការវេជ្ជបញ្ជា
៣. ហាមទិញ និងលក់ឱសថរបស់រដ្ឋដែលមានស្លាកបញ្ជាក់ហាមលក់ជាដាច់ខាត
៤. បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត